កូននេះ​ឈាមថោក​មែនទែន​ហ្មង!​ ខឹង​ម្ដាយ​ស្ដី​បន្ទោស​តិច​តួច ​ទាញ​ចប​កាប់​វាយ​សំពង​ម្ដាយ​ចំកណ្ដាល​មុខ​បណ្ដាល​ឱ្យ…​​

0
228

មនុស្សឈាមថោក​ ខឹងម្ដាយស្ដីបន្ទោសរឿងបន្តិចបន្តួច ពេលម្ដាយភ្លេចខ្លួន​កំពុងដេកលើអង្រឹងក្រោមផ្ទះ ក៏ទាញចបកាប់វាយសំពងម្ដាយចំកណ្ដាលមុខ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង​ ប៉ុន្តែយ៉ាងណា ជនកំណាចថោកទាបនេះ​ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ។

តាមអ្នកភូមិនិយាយថា ជនដៃដល់ជាឃាតករ​ ធ្លាប់ទៅរស់នៅប្រទេសថៃ ហើយបានត្រឡប់មករស់នៅក្នុងភូមិកំណើតវិញ​ ប្រៀបដូចមនុស្សញៀនថ្នាំ មិនមានទំនាក់ទំនងល្អជាមួយអ្នកភូមិឡើយ។ មហាជន ស្នើសុំឱ្យតុលាការ ផ្ដន្ទាទោស​ ជននេះ ដាក់ពន្ធនាគារអស់មួយជីវិតទៅ កុំឱ្យបង្កគ្រោះថ្នាក់គេទៀត។​

ហេតុការណ៍សម្លាប់ម្ដាយឯងនេះ​ កើតឡើង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤៖១០នាទី នៅចំណុចក្រោមផ្ទះជនរងគ្រោះជាម្ដាយ មានឈ្មោះ ក្ដុល អាង អាយុ៥៤ឆ្នាំ ភូមិអូរកន្ធរខាងត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ជនដៃដល់ មានឈ្មោះ សឿន យឿន ហៅ (ឌឿន) អាយុ២៧ឆ្នាំ ត្រូវជាកូនបង្កើត (ចាប់ឃាត់ខ្លួន)៕​