នរណាខ្លះ​ដឹង​ តើប្រជា​ពលរដ្ឋ​នឹង​អាច​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​​ ភ្នំពេញ-​ព្រះសីហនុ​​ នៅ​ឆ្នាំ​ណា?​​

0
153

យើងសង្ឃឹមថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងស្ថាបនារួចរាល់ចប់ជាស្ថាពរនៅខែកញ្ញា​ ឆ្នាំ២០២២ មុនផែនការបញ្ចប់ នៅខែមី ឆ្នាំ២០២៣ ហើយប្រជាពលរដ្ឋអាចនឹងប្រើប្រាស់ផ្លូវនេះ​ នៅដើមឆ្នាំ២០២៣ហ្នឹងឯង,​ នេះបើតាម​ លោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ថ្លែងឱ្យដឹង​ក្រោយបញ្ចប់កម្មវិធីបើកយុទ្ធនាការថែទាំផ្លូវកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩​ កន្លងទៅនេះ។​

លោក​ ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា​ ផ្លូវល្បឿនលឿនតម្លៃ២ពាន់លានដុល្លារអាមេរិក តភ្ជាប់ពីភ្នំពេញ-ខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​ កន្លងទៅនេះ គឺរំពឹងថានឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់​ ដោយហេតុថា​ ការដោះស្រាយបញ្ហាផលប៉ះពាល់បានបញ្ចប់វិវាទលឿន​ ដូច្នេះ​ធ្វើឱ្យការសាងសង់ក៏សម្រេចបានលទ្ធផលលឿនផងដែរ។

សូមបញ្ជាក់ថា​ ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជានេះ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមប្រវែង១៩០គីឡូម៉ែត្រឆ្លងកាត់​ ខេត្ត-ក្រុងចំនួន៥​ វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទម្រង់ «សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរឬ BOT»៕​