ចង់ដឹង​ទេថា​​កញ្ញា​៣រូប​នេះ​បង្ហាញ​អ្វីខ្លះ​នៅលើ​ឆាក​អន្តរជាតិ?​​ ជួបគ្នា​ក្នុង​កម្មវិធី​អន្តរជាតិ​​ « Miss Cosmoworld​ ២០១៩»​

0
101

បេក្ខនារី​ ៣រូប​​ ​មាន​កញ្ញា ស៊ុយ បូណាវីន, កញ្ញា ផៃ រ៉ាវី ,​ និង កញ្ញា ជិន នារីរ័ត្ន សុទ្ធ​តែ​មាន​ទេពកោសល្យ និង​​រូប​សម្រស់ស្រស់​សោភា​ ហើយថែមទាំងអាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ទៀតនោះ​ ក៏ត្រូវ​បាន​ក្រុម New Face Cambodia ជ្រើស​រើស​តំណាង​កម្ពុជា សម្រាប់​ចូលរួមប្រកួត​ប្រជែង​ក្នុង​កម្មវិធី​​ «Miss Cosmoworld ២០១៩​»​ ដែលរៀប​ចំ​ឡើង​នៅ​ប្រទេស ម៉ាឡេស៊ី​នា​ពេល​ឆាប់​ៗ​នេះ។ 

បើតាម​ការ​បញ្ជាក់​របស់​នាង​ ជិន នារីរ័ត្ន វ័យ២០ឆ្នាំ​ តំណាង Miss Cosmopolitanworld Cambodia  2019 បានឱ្យដឹងថា​ នាងនឹង​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស ម៉ាឡេស៊ី នៅ​ថ្ងៃ​នេះ (០៧.១០.២០១៩) ​មុន​ហើយ ។ ដោយ​ឡែក កញ្ញា ស៊ុយ បូណាវីន វ័យ២៣ឆ្នាំ​ និង កញ្ញា ផៃ រ៉ាវី​ វ័យ២២ឆ្នាំ​ នឹងត្រូវ​ហោះ​ចេញ​នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩ ។​ បេក្ខនារីទាំង៣នេះ​ គឺសុទ្ធតែជាតារាសម្ដែង​ និងតារាម៉ដែលលេចធ្លោផងដែរ។​

កញ្ញា ជិន នារីរ័ត្ន​ ក្នុងកម្មវិធីប្រកួតសម្រស់​ និងភាពវៃឆ្លាតលើកដំបូងក្នុងឆាកជីវិត​នេះ​ បាន​ត្រៀម​សម្លៀក​បំពាក់ អប្សរា និងឧបករណ៍ ទ្រ​ខ្មែរ ដើម្បី​បង្ហាញ​ឱ្យ​ពិភព​លោក​។  ​កញ្ញា ស៊ុយ បូណាវីន​ ជាលើកដំបូងសម្រាប់ការប្រកួតនេះ​ បាន​ត្រៀម​សម្លៀក​បំពាក់ដែល​ច្នៃ​ម៉ូដ​ដោយ​ស្នាដៃ​កូន​ខ្មែរ ហៅថា​ ធីតា​កម្ពុជា​ក្រុង​ចតុមុខ​មង្គល​ និង​ក្បាច់​គុន​ល្បុក្កត្តោបង្ហាញពិភពលោក។​ រីឯ​ កញ្ញា ផៃ រ៉ាវី បាន​ត្រៀម​សម្លៀក​បំពាក់​ខ្មែរ និង​របាំ​ខ្មែរ បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ៕