តស់​ ចូល​មើល​​ អត្តសញ្ញាណ​យុវតី​និទ្ទេស​A​ ដែល​សម្ដេច​តេជោ​អនុញ្ញាត​ឲ្យ​ថតរូប​ និង​ទទួល​រង្វាន់​អនុស្សាវរីយ៍​មុនគេ!​​

0
152

យុវតីបេក្ខជននិទ្ទេសA ដែលសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ អនុញ្ញាតឲ្យថតរូប និងទទួលរង្វាន់អនុស្សាវរីយ៍នោះ​ ត្រូវបានគេស្គាល់ឈ្មោះហើយ​ នាងមានឈ្មោះ តែ ហេងលី កើតថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០២ ជាអតីតសិស្សរៀននៅវិទ្យាល័យសុវណ្ណភូមិ សាខាទី២ ក្រុងតាខ្មៅ ខេត្តកណ្ដាល។​

គួរបញ្ជាក់ថា​ កាលពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ សម័យ​ប្រឡង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កន្លងមក យុវតី​ តែ ហេងលី រូបនេះ​ ប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន​ សែន តាខ្មៅ​ (ខាងជើង) លេខបន្ទប់១៦ លេខតុ៣៨៤។

តាមប្រភពពីគ្រួ វិទ្យាល័យសុវណ្ណភូមិ សាខាទី២ ក្រុងតាខ្មៅ​ បានឱ្យដឹងថា​ យុវតី​ តែ ហេងលី​ ជាអតីតសិស្សពូកែអក្សរសាស្ត្រខ្មែរ លេខ១ទូទាំងខេត្តកណ្ដាល និងលេខ១ទូទាំងប្រទេសទៀតផង ហើយឪពុកប្អូនស្រីស្លាប់ដោយសារជំងឺមហារីក៕​