ពាក្យថា​បវរកញ្ញា​គឺស្រីស្អាត​​ មិន​មែន​ស្រី​មិន​ស្អាត​ទេ!​​ ចង់​ដឹង​ទេ ​នារី​រូបណា​ជា​កំពូល​សម្រស់​កម្ពុជា​ ​ចូលរួម​ប្រកួត​បវរកញ្ញា​ភព​ផែនដី​ឆ្នាំ២០២០?​​

0
93

ក្រោមការរៀបចំរបស់កញ្ញា រំដួលលិចទឹក បន្ទាប់ពីទទួលបានសិទ្ធិ ពីគណកម្មការ Miss Planet International កញ្ញា រំដួលលិចទឹក​ បានរៀបចំការប្រកួតបវរកញ្ញាភពផែនដី ឬ Miss Planet Cambodia 2019 ជាថ្មីម្ដងទៀត​ ជាលើកទី២​ ក្នុងរាជធានៅភ្នំពេញ​ ដើម្បីចម្រាញ់យកបេក្ខនារីកំពូលសម្រស់២៥រូប ចូលរួមប្រកួតផ្លូវការក្នុងឆ្នាំ២០២០។​

ពិធីប្រកួតសម្រាប់កម្ពុជា បានចាប់ផ្ដើមកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩​ ហើយជ្រើសរើសបាននារីកំពូលសម្រស់​២៥រូប និងត្រូវបានគណកម្មការកំពុងចោទសំនួរ ដើម្បីស្ទាបស្ទង់ពីចំណេះដឹង វិនិច្ឆ័យលើរូបសម្រស់​ ជម្រុះរហូតឱ្យសល់តែកំពូលស្រស់​ ឆ្លាតឈ្លាសវៃ ម្នាក់​ ដើម្បីតំណាងកម្ពុជា​ចូលរួមប្រកួតបវរកញ្ញាភពផែនដី។​

គណៈកម្មការដែលចូលរួមកាត់ក្ដីនៅក្នុងវេទិកានេះ​ រួមមាន កញ្ញា រំដួលលិចទឹក អគ្គនាយិកា Miss Planet Cambodia, អ្នកស្រី ហាលីមីន អគ្គនាយិកា Miss Planet International, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកស្រី សរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត , កញ្ញា រីចំណាន កល្យាណ បវរកញ្ញាភពផែនដីឆ្នាំ២០១៩ និង តំណាងក្រុមហ៊ុនជាស្ពុនស័រ។

បេក្ខនារីដែលជាប់ទាំង២៥រូប នឹងដំណើរការប្រកួតច្រើនដំណាក់កាល ដោយនៅថ្ងៃទី២៨ ខែតុលា គឺជាការប្រកួតវគ្គចុងក្រោយ ដើម្បីស្វែងរកម្ចាស់មកុដ។

កញ្ញា រំដួលលិចទឹក បានបញ្ជាក់ថា កម្មវិធីបវរកញ្ញាភពផែនដី គឺបង្កើតឡើងដោយជនជាតិកម្ពុជា គឺអ្នកស្រី ហាលីមីន ដោយកម្មវិធីនេះទទួលបានជោគជ័យម្ដងហើយ កាលពីឆ្នាំទី១ ទើបសម្រេចរៀបចំក្នុងឆ្នាំទី២។ កញ្ញាថា​ ការជម្រើសយកបេក្ខនារីកម្ពុជា នៅក្នុងពេលនេះ គឺដើម្បីស្វែងរកតំណាងកម្ពុជាមួយរូប ទៅប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិនៅដើមឆ្នាំ២០២០ខាងមុខ ដែលក្នុងឆ្នាំនេះកម្ពុជា ក៏នៅតែជាម្ចាស់ផ្ទះដដែល៕​