បុរសណា​ ជាចំណង​ស្នេហ៍​របស់​ នាង ជា​ ស្រីរ័ត្ន?​​ គេ​សង្កេត​ឃើញ​ថា​ តារា​ស្រី​ស្អាត​ ជា ស្រីរ័ត្ន​​ នេះ​មាន​ហើយ…​

0
140

តារា​ស្រី​កំពុង​ឡើងប្រជាប្រិយភាពតាម​រយៈ​រូប​សម្ផស្ស ទេពកោសល្យ នាង ជា ស្រីរ័ត្ន ពេលនេះកំពុងត្រូវបានគេសង្កេតឃើញថា មានទំនាក់ទំនងស្នេហា​ជាមួយ​តារា​ប្រុស​ម្នាក់​ ប៉ុន្តែយ៉ាងណា ត្រូវរង់ចាំមើលនាង បង្ហាញ និងប្រាប់ជាសាធារណៈសិន ទើបជាការពិត។​ 

បុរសណាទៅហ្ន៎​ ជាគូស្នេហ៍របស់ នាង​ ជា ស្រី​រ័ត្ន ?​ នាពេលថ្មីៗ​នេះ គេសង្កេតឃើញ ​តារា​សម្ដែងប្រុសលោក ស្រេន វុធថា​ មានភាពស្និទ្ធស្នាលលើសពីមិត្តភាព។ ប្រុស​សង្ហាម្នាក់​នេះ ជា​រឿយ​ៗ​គេ​ឃើញ​កៀកកើយ​ជាមួយ​ស្រី​ស្អាត​មិន​ស្វាង ក្នុង​នោះ​មិន​ថា​តែ​ក្នុង​ការងារ​សិល្បៈនោះទេ សូម្បី​តែ​សកម្មភាព​ឯកជន​ខាង​ក្រៅ​ ដូចជាការ​ ​ដើរ​កម្សាន្ត​ទៅ​ទីកន្លែង​ផ្សេងៗ ក៏​ពួក​គេ​ទាំង​ពីរ​រមែង​បង្ហាញ​វត្តមាន​ទាំង​គូ​ ដោយញញឹមញញែមដែរ…​ អាចថា ជាការផ្ដើមចំណង់ស្នេហ៍ក៏ថាបាន ឬថា​ នាងមានគូហើយ…៕

​