ដឹងទេ​ ស៊ាវ ឡុងនី​ និង​​ យ៉ាំ​ង គួរ​​ កំពូល​តារា​សម្ដែង​របស់​សិង្ហាបុរី​ ​ជីវិត​ពិត​ខាង​ក្រៅ​ជាអ្វី​នឹង​គ្នា?​ ​ធ្វើពិធី​ខួប​១០ឆ្នាំ…​

0
170

ទស្សនិកជនមួយចំនួនធំ ពិតជាបានដឹងថា អ្នកនាង Fann Wong និងលោក Christopher Lee ជាកំពូលតារារបស់ប្រទេសស៊ីងហ្កាពួរ (សិង្ហបុរី) អ្នកទាំងពីរសម្តែងភាពយន្តភាគរួមគ្នា ក្នុងរឿង «មហាបុរសឥន្ទ្រីទេព​ ឬ ទេពឥន្ទ្រីសេនាក្លាហាន» ជាតួអង្គ ស៊ាវ ឡុងនី និង​ យ៉ាំ​ង គួរ​​ ហើយជីវិតពិតនៅខាងក្រៅ​ គឺជាប្ដីប្រពន្ធនឹងគ្នាដ៏គំរូល្អមួយ ។

ប្តី-​ប្រពន្ធកំពូលតារាសិង្ហបុរីនេះ​ ( ស៊ាវ ឡុងនី និង​ យ៉ាំ​ង គួរ ) តែងតែបង្ហាញភាពផ្អែមល្ហែម ដល់ទស្សនិកជនជាញឹកញាប់ និងរកចំណូលពីការសម្ដែងបានច្រើនសន្ធឹកសន្ធាប់​​ មិនចាញ់កំពូលតារាល្បីៗនៅហុងកុងនោះឡើយ,​ មិនតែប៉ុណ្ណោះ អ្នកទាំងទទួលបានការកោតសរសើរថា​ ជាប្ដី-​ប្រពន្ធកំណប់មាស។

មកទល់នឹងបច្ចុប្បន្ន ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ មានរយៈពេល១០ឆ្នាំហើយ ហើយនៅពេលនេះគ្រប់គ្នាកំពុងចាប់អារម្មណ៍ខ្លាំង ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរក្នុងថ្ងៃខួបអាពាហ៍ពីពាហ៍១០ឆ្នាំ​ ដោយពួកគេបានដឹកដៃកូនប្រុស វ័យ៥ឆ្នាំ ទៅធ្វើពិធីនៅក្នុងភោជនីយដ្ឋានមួយ អមជាមួយនឹងការចូលរួមពីសំណាក់ក្រុមគ្រួសារ និងមិត្តរួមអាជីពសិល្បៈជាច្រើននាក់។

អ្នកនាង Fann Wong និងលោក Christopher Lee

និយាយដល់រឿង «មហាបុរសឥន្ទ្រីទេព​ ឬ ទេពឥន្ទ្រីសេនាក្លាហាន»​ ស៊ាវ ឡុងនី និង​ យ៉ាំ​ង គួរ​​​ នេះទៀតសោត ធ្វើឱ្យខ្ញុំបាទអ្នកនិពន្ធព័ត៌មាន​ នឹកដល់​ អ្នកនាង​ Liu Yifei ដែលជាតារាហុងកុងស្រករក្រោយ​ ក៏បានដើរតួជា ស៊ាវ ឡុងនី​ ដែរ ទឹកមុខស្អាតផ្ដាច់​ ស្រទន់ផ្ដាច់​ ក្រសែភ្នែកមុតមាំ​ ធ្វើឱ្យអ្នកពិភពគុន ស្ញាប់ស្ញែង​ រហូតហៅថា​ ទេពធីតា ស៊ាវ ឡុងនី​ …​ មិនដឹងថា​ នាងមានសុភមង្គលយ៉ាងណានោះទេ?​ ចង់ប្រាប់ថា​ «នឹកនាង …​ ហាស​ ហា និយាយលេងទេ, អៀនណាស់ កុំឱ្យនាងឮ…​ »៕​

អ្នកនាង​ Liu Yifei តារាហុងកុងស្រករក្រោយ​ ដើរតួជា ស៊ាវ ឡុងនី​