កុំឱ្យគេថា​ មិនចេះ​តាមដានព័ត៌​មាន!​ ដឹងទេ​ រូបថត​ ត្រាំ -​ គីម​ ​ចាប់ដៃ​គ្នានេះ​ មាន​តម្លៃ​ប៉ុន្មាន?​ មូល​ហេតុ​អ្វី?​​

0
81

ដំបូងគ្រាន់តែជាការប្រមាញ់រូបថតក្នុងលក្ខណៈយកព័ត៌មានប៉ុណ្ណោះ​ ប៉ុន្តែឥឡូបនេះ រូបថតមួយសន្លឹកក្នុងជំនួបជាប្រវត្តិសាស្រ្តរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនា ឆ្នាំ២០១៨ នៅឯប្រទេសសិង្ហបុរី នោះ​ ត្រូវបានដាក់លក់ក្នុងតម្លៃ ២៤,០០០ដុល្លារ​ ហាស​ ហា…ហេងមែន។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩​ បានឱ្យដឹងថា​លោក Gary Zimet ដែលជាអ្នកដាក់លក់រូបថតខាងលើ អះអាងថា ចំណុចពិសេសនៃរូបថតនោះ គឺវាមានហត្ថលេខាពិតៗរបស់​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ផ្ទាល់តែម្តង។ សម្រាប់លោក ត្រាំ វិញ គឺលោកធ្លាប់​បានផ្តល់ហត្ថលេខារាប់មិនអស់ទៅហើយ ក្នុងមួយឆាកជីវិតរបស់លោកទៅឱ្យអ្នកដទៃ។  

ដោយឡែក លោក គីម ឯណេះ ត្រូវបានគេស្គាល់ថា ជាមនុស្សដែលមិនសូវចូល​ចិត្តផ្តល់ហត្ថលេខាឡើយ ជាពិសេសទៅឲ្យអ្នកដទៃ ក្រៅពីបុគ្គលជំនិតៗរបស់លោក ដូច្នេះហើយ​ ហត្ថលេខារបស់លោក​ គីម ក្នុងរូបថតចាប់ដៃជាមួយលោកត្រាំ​ ដែលមិត្តភក្ដិរបស់លោកប្រមាញ់បាន​ ហើយឱ្យមកលោកនេះ​ គឺមានតម្លៃ…៕