(មានវីដេអូ) ចេះតែ​ផ្អើល​​ iPhone ​11 Pro​ Max ​ទាល់​តែ​ធ្វើ​​តេស្ត​​ល្បឿន​បាន​ដឹងថា​ ​Galaxy​​​ Note10+​​ … ហាស​ ហាស!​

0
80

ហាស​ ហាស​…​  ការធ្វើ​​តេស្ត​ល្បឿន​ Galaxy​ Note10+ ជា​មួយ​ iPhone 11 Pro Max លទ្ធផលព្រឺបុកពោះរៀងៗខ្លួន​គឺ​​ចាញ់​ឈ្នះ​ម្នាក់​មួយ​​ជុំ​ ហើយសរុបនាទីចុងក្រោយនៃទិន្នន័យរួម​ ហាស​ ហាស…​ ក៏នៅតែឃើញថា​ Galaxy​ Note10+ ឈ្នះដដែល​ ហាស​ ហាស​!…​  

ការធ្វើតេស្ដនៅ​ជុំ​ទី​មួយ​ គឺជាការវាស់ស្ទង់សមត្ថភាព​បើក​កម្មវិធី​​ចំនួន១៦, ហើយ​ជុំ​ទី​ពីរ គឺ​ជា​ការ​ធ្វើតេស្ត​វាស់ស្ទង់សមត្ថភាព​រក្សា​ទុក​កម្មវិធី​ឲ្យ​បន្ត​ដំណើរ​ការ​​នៅ​លើ RAM ។ ជុំ​ទី​មួយ​គេ​ឃើញ​ថា ​ដើម​ឡើយ Galaxy​ Note10+ ជា​អ្នក​នាំ​មុខ​ ប៉ុន្តែ​ក្រោយ​មក​ iPhone 11 Pro Max បាន​វ៉ា​នាំមុខ​វិញ និង​បញ្ចប់​ជុំ​ទី​មួយ​បាន​លឿន​ជាង។ ចំណែក​ជុំ​ទី​ពីរ RAM ទំហំ ៤GB របស់​ iPhone 11 Pro Max ​មិន​អាច​រក្សា​ទុក​កម្មវិធី​ឲ្យ​បន្ត​ដំណើរ​ការ​បាន​ច្រើន​ដូច​ជា​ RAM ទំហំ ១២GB របស់​ Galaxy Note10+ នោះ​ទេ ដែល​ជា​លទ្ធផល​​ Galaxy​ Note10+ ទទួល​បាន​ជ័យ​ជម្នះ​ជុំ​ទី​ពីរ។

បើសរុបទិន្នន័យទាំង​ពីរ​ជុំ​នេះវិញ iPhone 11 Pro Max ប្រើ​ពេល ២៖៣៧ នាទី​ដើម្បី​បញ្ចប់​​​ការ​ធ្វើ​តេស្ត ហើយ​ Note10+ ប្រើ​ពេល​តែ ២៖៣១ នាទី។ ដូច​នេះ Note10+ ជា​អ្នក​ឈ្នះអំពីល្បឿននៃទិន្នន័យរួម ហាស​ ហាស៕