ហាស​ ហាស…​​ ដូណាល់​​ ត្រាំ​ អស់​សំណើច​ចំរឿង​ដែល​គេ​ចង់​ធ្វើ​មក​លើ​រូប​លោក​!​

0
33

លោក ត្រាំ ប្រធានាធិបតីអាមេរិក​ បានថ្លែងចំអកទៅលើការប៉ុនប៉ងទម្លាក់រូបលោកចេញពីតំណែងថា វាគឺជារឿងកំប្លែងគួរឱ្យអស់សំណើច… ចង់ចោទប្រកាន់ខ្ញុំមែនទេ? តើដែលមានទេ​ នៅពេលដែលអ្នកគ្រាន់តែមានជំនួបដ៏អស្ចារ្យ ឬមានកិច្ចសន្ទនាតាមទូរស័ព្ទដ៏អស្ចារ្យ​ ត្រូវបានគេចោទប្រកាន់ ឬចង់ទម្លាក់ចេញពីតំណែងនោះ?

ក្នុងសន្និសីទសារព័ត៌មានមួយ នាឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាត UN លើកទី ៧៤ នាទីក្រុងញូយ៉ក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩​ លោក ដូណាល់ ត្រាំ បានអះអាងថា លោកមិនបានរំលោភអំណាចអ្វីទាំងអស់ បើទោះជាព័ត៌មានលម្អិតនៃកិច្ចសន្ទនាតាមទូរស័ព្ទជាង ៣០នាទី ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលចេញផ្សាយដោយសេតវិមាន ទទួលស្គាល់ថា​ រូបលោកពិតជាបានជំរុញឱ្យអ៊ុយក្រែន ស៊ើបអង្កេតលើលោក Joe Biden និងកូនប្រុស​ ដែលជាគូប្រជែងនយោបាយក៏ដោយ។

តាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ឱ្យដឹងថា​ ក្រុមសមាជិកសភានៃសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានបើកការស៊ើបអង្កេតមួយជាផ្លូវការហើយ​ ចាប់តាំងពីប៉ុន្មានថ្ងៃនេះតទៅ ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ឬទម្លាក់ លោក ដូណាល់ ត្រាំ ចេញពីតំណែងដោយចោទថា ប្រធានាធិបតីអាមេរិករូបនេះ​ បានស្វះស្វែងរកការគំាទ្រពីបរទេស ដើម្បីផ្ដួលរំលំគូប្រជែង​ លោក ចូ បៃដិន (Joe Biden) មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០៕