មិននឹក​ស្មានថា​​ កីឡាករ​ប្រដាល់​​ ព្រឿង​​ សុជាតិ​​ ចង់​លក់​…​ ជួយគាត់​ផង!​​

0
66

អ្នក​ប្រដាល់​គុន​ខ្មែរ​ ព្រឿង​ សុជាតិ​ ស្រឡាញ់​មុខរបរ​លក់​ខោអាវ​យូរ​ដែរ​ហើយ​ បើទោះជា​មិន​ទាន់​មាន​លទ្ធភាពបើកហាងក៏ដោយ​​ ក៏ពេលនេះរូបគេកំពុងលក់តាម​អនឡាញដែរ​ (​​ Online)​​ ហើយបើសិន​ជារីកចម្រើន​ ឬដើមទុនកើនឡើងនោះ​ នឹងឈាន​ទៅបើក​ហាង​មួយ​ច្បាស់លាស់។​

ព្រឿង​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ ក្រៅ​តែ​ពី​ហ្វឹកហាត់​ និង​ឡើង​ប្រកួត​ប្រដាល់​តាម​សង្វៀន​នានា​ ខ្លួន​ឆ្លៀត​ពេល​ទំនេរ​ Live Video​ លក់​ខោអាវ​តាម​ហ្វេសបុក​ថែម​ទៀត​ផង,​  របរ​លក់​ខោអាវមួយ​នេះ​ រូបគេ​ស្រឡាញ់​យូរ​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​បង្កើត​ ទើប​តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ ទើប​ចាប់​លក់​ជា​មួយ​គូ​ដណ្ដឹងតាមអនឡាញ …​ សូមបងប្អូនជួយគាំទ្រផង៕​