(មានវីដេអូ) លេងស្រើបស្រាលដូចពិតៗបែបនេះ​ ទាល់តែហាមចាក់​បញ្ចាំងទើបបាន! រឿង​​ Hustlers​ ឬ មនុស្សវង្វេងស្មារតី​ ត្រូវហាម…​

0
221

រឿង ​«Hustlers ឬ មនុស្សវង្វេងស្មារតី »​ ត្រូវបានលោក Mohamad Zamberi Abdul Aziz ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​លើ​ភាព​យន្ត​បានរបស់ម៉ាឡេស៊ី​ ​លើក​ឡើង​ថា យើង​អាច​ឃើញ​​​ដើម​ទ្រូង​មនុស្ស​ស្រី និង​ផ្នែក​សំខាន់​របស់​មនុស្ស​ប្រុស និងឈុតឆាក​រាំ​ស្រើបស្រាល និង​ឈុត​ប្រើ​ថ្នាំ​ទៀត​ផង ដូច្នេះរឿងនេះ ត្រូវហាមចាក់​បញ្ចាំងក្នុងប្រទេសម៉ាឡេស៊ី។

​”Hustlers” គឺ​ជា​ខ្សែ​ភាពយន្ត​ហូលីវូដ​ប្រភេទ​​ឧក្រិដ្ឋកម្ម​មួយ ដែល​និយាយ​អំពី​ក្រុម​ការងារ​​រាំ​ដោះ​សំលៀកបំពាក់​ម្ដង​បន្តិចៗ (Stripper) នៅ​ទីក្រុង New York ​​បញ្ចេញ​សកម្មភាព​លួច​លុយ​របស់​ភ្ញៀវ​​តាម​រយៈ​ការ​ដាក់​ថ្នាំ​សណ្ដំ។ ភាព​យន្ត​នេះ​បាន​ចាក់​បញ្ចាំង​នៅ​អាមេរិក​កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ២០១៩​ ដែល​វា​ទទួល​បាន​ជោគជ័យ​គួរ​សម ដោយ​​បច្ចុប្បន្ន​រក​ចំណូល​បាន ៧២,៤ លាន​ដុល្លារ ដែល​​​មាន​​ដើម​ទុន​ផលិត​ ២០,៧ លាន​ដុល្លារ។​

ភាព​យន្ត​មួយនេះ​​ (រឿង​​ Hustlers) ត្រូវ​បាន​ហាម​មិន​ឲ្យ​ចាក់បញ្ចាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​សារ​តែ​មាន​​ឈុត​ស្រើបស្រាល, ឈុត​ស្រាត និង​ឈុត​រាំ​ដុត​អារម្មណ៍ និង​មាន​បង្ហាញ​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀនថែមទៀត​​។​ ​ ប៉ុន្តែទោះយ៉ាងណា​ លោក​ Mohamad Zamberi Abdul Aziz​ ប្រធាន​​គណៈកម្មការ​ត្រួត​ពិនិត្យ​លើ​ភាព​យន្ត​បានរបស់ម៉ាឡេស៊ី​ បាន​និយាយ​ថា​ ​ប្រសិន​បើ​ចង់​ឲ្យ​រឿង Hustlers ចាក់​បញ្ចាំង​បាន​នោះ​ លុះត្រាតែ​កាត់​ចេញ​ឈុត​មួយ​ចំនួន…៕​