(មានវីដេអូ)​ អ្នកណាទៅជឿ​ អាអន្ទិតនេះ ​វ័យ​១៨ឆ្នាំ​​ ស៊ុត​គ្រាប់​បាល់​ស្អាត​ផ្ដាច់គេ​ក្នុង​លោក​​ ឈ្នះ​​ពាន​ FIFA ​ Puskas​​

0
127

មិនធម្មតានោះឡើយ កីឡាករវ័យ១៨ឆ្នាំក្នុងប្រទេសហុងគ្រីរូបនេះ​ រកគ្រាប់បាល់បានដោយស្អាតបំផុតជាគេប្រចាំឆ្នាំ២០១៩នេះ​ ដូច្នេះហើយទើប គណៈកម្មការ FIFA សម្រេចប្រគល់ពាន​រង្វាន់​គ្រាប់​បាល់​ស្អាត​បំផុត​របស់ FIFA ​​នៅ​រដូវ​កាល​នេះ ​ឱ្យទៅ​លើ​កីឡាករ Daniel Zsori ​វ័យ​១៨​ឆ្នាំ​របស់​ក្រុម​ Debrecen ​ក្នុង​ប្រទេស​ហុងគ្រី។

កំពូលអ្នកស៊ុតស្អាតរូបនេះ​ Daniel ​រក​បាន​១​គ្រាប់​ដែល​ឈ្នះ​ពាន FIFA ​ Puskas ​គឺ​កើត​ចេញ​នៅ​ចុង​ម៉ោង​ទៅ​ហើយ (នាតី៩០+) ​ក្នុង​ការប្រកួត​ជាមួយ​ក្រុម​ Ferencvaros ​ ខណៈ​ដែល​ការប្រកួត​នោះ​​ គឺ​ជា​ប្រកួត​ដំបូង​ដែល​ខ្លួន​បាន​លេង​ឱ្យ​ក្រុម Debrecen ​ផង​ដែរ ក្នុង​វ័យ​១៨​ឆ្នាំ។

គណៈកម្មការ FIFA បានចាត់ទុកថា​ នេះ​ជា​គ្រាប់​បាល់​ overhead kick ​ដ៏​អស្ចារ្យ ដែល​អាច​យក​ឈ្នះ​លើ​គ្រាប់​បាល់​របស់ Lionel Messi , កីឡាករ Juan Quintero និង គ្រីស្ទីលណូ រ៉ណាល់ដូ ​បាន​៕​