ពិតជា​ស្ញាប់ស្ញែង​ណាស់​​ ដ្បិតតែ​វាស៊េរី​ចាស់​​​ រូបរាង​ប៉ុណ្ណឹង​​ ប៉ុន្តែ​តម្លៃ​វិញ​កុំ​លូក…​​

0
123

ដឹងទេថា រថយន្ដដែលលោក-​អ្នកបានឃើញក្នុងរូបនេះ មានតម្លៃប៉ុន្មានដែរទេ?​ ហាស​ ហាស…​ ពិតជាស្ញាប់ស្ញែងណាស់​ ដ្បិតតែវាស៊េរីចាស់​ ប៉ុន្តែតម្លៃវិញកុំលូក គឺចន្លោះពី​ ៣៥០ ០០០ ទៅ ៤៥០ ០០០ ដុល្លារ​អាមេរិក​។​ សម្រាប់រថយន្ដស៊េរីចាស់ប៉ុណ្ណឹង តម្លៃប៉ុណ្ណឹង គឺចាត់ទុកថា « ថ្លៃ »​ ហើយ​ ។​

​រថយន្ត​នេះ​ ​មាន​ម្ចាស់​ដំបូង​ជា​ស្រី​ឈ្មោះ​ថា ​Gail Wise ត្រូវ​បាន​រក​ឃើញ​ ​នៅ​ស្អាត​ភ្លឹង​​ ដែល​មាន​តម្លៃ​លក់​ចេញ​ពេល​ឥឡូវ​នេះ​ ចន្លោះពី​ ៣៥០ ០០០ ទៅ ៤៥០ ០០០ ដុល្លារ​អាមេរិក។ ​លោក​ស្រី​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថា​ ​អ្នក​ស្រី​និង​ស្វាមី​បាន​ទិញ​យក​រថយន្ត​នេះ​ពី Showroom ​ ​អំឡុង​ខែ​មេសា ឆ្នាំ ១៩៦៤ ​គ្រា​ដែល​រថយន្ដនេះផលិតឡើងមានការកំណត់ពីចំនួនរបស់វា។​  ​

​រថយន្ត​ស្ព័រ​ម៉ូឌែល Mustang របស់​ក្រុមហ៊ុន Ford ​ផលិត​ក្នុង​ឆ្នាំ ១៩៦៤ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជាង​គេ​ក្នុង​កម្មវិធី​អបអរ​ការផលិត​រថយន្ត 10,000,000 Mustangs ​(១០លានគ្រឿង) របស់​ក្រុមហ៊ុន Ford ​នា​ឆ្នាំ ២០១៨ កន្លង​ទៅ​ ​ដែល​បាន​ប្រមែប្រមូល​រថយន្ត​គ្រប់​ជំនាន់​ទាំង​អស់​របស់ Mustang យកមកបង្ហាញសាធារណជន៕​