នេះបាន​ចំជាអ្នក​ចិត្ត​សឿង​មែន!​ លោក ស សុខា​​ ណែនាំ​ក្រុម​កីឡាករ​​ និង​គ្រូបង្វឹក​​ មិនឱ្យ​ប្រើ​ប្រាស់…​​

0
271

លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា​ បានលើកឡើងថា​ នៅក្នុងវិស័យកីឡា​ បើទោះជាស្ថិតក្នុងការហ្វឹកហ្វឺន ការប្រកួតក្នុង និងក្រៅសាលារៀន​, ការប្រកួតថ្នាក់ជាតិ​ និងអន្តរជាតិក៏ដោយ​ គឺត្រូវចៀសវាងដាច់ខាត​ក្នុងការប្រើប្រាស់សារធាតុដូប៉ា ពីព្រោះការប្រើប្រាស់សារធាតុដូប៉ានេះ​ អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់គោលការណ៍ក្រមសីលធម៌ តម្លៃអប់រំ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអន្តរជាតិ ហើយគុណផលដែលទទួលបាន គឺជាការក្លែងបន្លំបោកប្រាស់​ផ្ទុយពីគោលការណ៍ Fair play និងបទបញ្ជានៃការប្រកួតអន្តរជាតិ។

ការជំរុញបែបនេះរបស់លោក ស សុខា បានធ្វើនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្តីពី «ការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា» ជូនដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងអ្នកពាក់ព័ន្ធ នៅក្នុងខេត្តបន្ទាយមានជ័យ រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់២០ ខែកញ្ញា ឆ្នាំ២០១៩៕​

​