គេមិន​នឹកស្មាន​ថា​​ កីឡាករ​​ ឡៅ​ ចិត្រា​​ ​ប្រកួត​បាន​ប្រហែល​ ១នាទី​ ​ស្រាប់តែ…​​ គេឱ្យ​រង់ចាំ​ចឹង​សោះ?​

0
104

គ្រាន់​តែ​ចូល​ទឹកទី១​ភ្លាម​ កីឡាករ​ ឡៅ​ ចិត្រា​ បាន​ប្រើ​កណ្ដាប់ដៃ​ និង​ទាត់​ទៅ​លើ​ ឡុង​ ជិន​ មួយ​ៗធ្វើសឺ…​ ហើយ​លោក​អាជ្ញាកណ្ដាល​បាន​រាប់​ទៅ​លើសិស្ស​គុន​ក្លឹប​ខ្លារខិនមានរិទ្ធិ,​ បន្ទាប់​មក​ កូន​សិស្ស​លោក​ ហង់​ សឿន​ រូប​នេះ​ ​ក៏​បាន​ម៉ាត់​មួយ​ដៃ​ចំ​មុខ​ ឡុង ជិន​ បន្ថែមទៀត​ ធ្វើឱ្យ​ ឡុង​ ជិន​ មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន​ គឺចាញ់​ក្នុង​ទឹក​ទី១ ក្នុងការប្រកួតប្រដាល់គុនខ្មែរពានរង្វាន់ខ្សែក្រវាត់​មាស​ កាល​ពី​ថ្ងៃអាទិត្យ​ ទី១៥​ ខែ​កញ្ញា​ ២០១៩​។​

ការដួលសន្លប់របស់គូប្រកួតដោយចាយពេលប្រហែល១នាទី​នេះ​ បានធ្វើឱ្យ​ ឡៅ​ ចិត្រា​ ត្រូវ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃពានរង្វាន់ខ្សែក្រវាត់​មាស​ ដោយ​រង់​ចាំ​អ្នក​ឈ្នះ​រវាង​ សុខ​ សាវិន​ និង​ លន​ បញ្ញា​ ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នាថ្ងៃ​អាទិត្យ​ ទី២២​ ខែ​កញ្ញា​ ឆ្នាំ២០១៩ ​៕​