រឿង​តូច​ៗ​ចំនួន៤​​របៀប​ក្នុង​ការ​ធ្វើ​បុណ្យ​ចែក​ទាន​​ ឱ្យទទួល​បាន​កុសល​ផល​បុណ្យ​សម​ប្រកប!​​

0
116

ពិតមែនតែការធ្វើបុណ្យចែកទាន​ គឺជាអំពើល្អ​ ដែលមនុស្សគ្រប់គ្នាចង់ធ្វើ​ ហើយក្នុងនោះក៏មានអ្នកខ្លះដឹងតែពីធ្វើបុណ្យ​ ប៉ុន្តែមិនដឹងថា​ កំពប់បុណ្យដោយសារអ្វីនោះទេ?​ ហើយក៏មិនដឹងថា​ ធ្វើបុណ្យទទួលបានកុសលបុណ្យសមប្រកបយ៉ាងម៉េចដែរ?​

ការ​ធ្វើ​បុណ្យ​ទាន​ ដែល​ប្រកប​ដោយ​បញ្ញាញាណ​ សុទិដ្ឋិនិយម​ ដើម្បី​ឱ្យទទួល​បានផល​បុណ្យ​​កាន់តែ​ច្រើននោះ​ សូម​ពុទ្ធបរិស័ទ​​ ​ធ្វើ​បុណ្យ​ទាន​ ​ជាពិសេស​ក្នុងរដូវ​កាន់​បិណ្ឌ ភ្ជុំបិណ្ឌ​នេះ គួរ​យក​ចិត្ត​ទុក​ដាក់​រឿង​តូច​ៗចំនួន៤​ ៖​ ១-​កុំភ្លេចធ្វើបុណ្យចែកទានដល់ឳពុក-​ម្ដាយជាមុន,​ ២-​ ការ​អុច​ទាន-ធូបមានរបៀបរបប ,​ ៣-​ ការ​រក្សា​អនាម័យ និង ៤-​ ការ​តាំង​ចិត្ត​ដោយ​កាយ វាចា​ និង​ចិត្ត​ ឲ្យ​ស្អាត​ល្អ,​  ធ្វើបែបនេះ កតញ្ញូនឹង​ទទួល​កុសល​កាន់តែ​ច្រើន៕​