ត្រឹម​តែ​ចង់​ពិសា​ គ្រឿង​សមុទ្រ ​សាច់​ ត្រី​ មឹក​ បង្គា​ ស៊ូស៊ី​ សាស៊ីមី ​អាហារ​ថ្ងៃ​ត្រង់​យ៉ាង​ឆ្ងាញ់​​ នៅសណ្ឋា​គារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា​​ តម្លៃ​មិន​ខ្ពស់​ទេ​ តស់​ សួរ​នាំ​ភ្លាម!​

0
66

រៀងរាល់ថ្ងៃអាទិត្យ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រីករាយផ្តល់ជូនអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសាបែបអាស៊ី និង អឺរ៉ុប ជាមួយនឹងប្រភេទគ្រឿងសមុទ្រ សាច់ ត្រី មឹក បង្គា ស៊ូស៊ី សាស៊ីមី ជាច្រើនជម្រើស ស្រស់ៗ ថ្មីៗ ។ លោកអ្នកក៏អាចហែលទឹកលេងដោយឥតគិតថ្លៃផងដែរ ដោយតម្លៃមិនខ្ពស់នោះទេ។

សូមអញ្ជើញកក់តុ ជាមួយព័ត៌មានខាងក្រោម,​ អញ្ជើញទទួលទានអាហារដ៏មានឱជារស ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលដែលមានតែមួយគត់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ នៅក្នុងកញ្ចប់អាហារនេះដែរលោកអ្នកក៏អាចហែលលេងក្នុងអាងទឹកដ៏ធំបានដែរ។

សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ផ្តល់ជូននូវស្រា សាំប៉ាញ ជាច្រើនប្រភេទ ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់។ លើសពីនេះទៀត ចុងភៅដ៏ចំណាន របស់សណ្ឋាគារយើងខ្ញុំ ក៏បានផ្តល់ជូននូវ អាហារសមុទ្រស្រស់ៗ​ និងអាហារបែបបារាំងជាច្រើនជម្រើសដូចជា foie gras à la minute ជាដើម។

អ្វីដែលធ្វើឲ្យអាហារថ្ងៃត្រង់ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រឹតតែវិសេសវិសាលទៀតនោះ គឺលោកអ្នកអាចទស្សនាការចម្អិនអាហារផ្ទាល់ពីចុង ភៅជំនាញរួមទាំងការចម្អិនអាហារបែបប្រពៃណីបារាំង crêpe ថែមទៀតផង៕  

☎️ លោក-អ្នកអាចសួរនាំបាន ៖ 023 999 200