ជាង៦០ឆ្នាំ​នៃការ​ជួប​ព្យុះ​ ទីហ្វុង ហាហ្គី​ប៊ីស​ជាថ្មី​ ផ្ទះ​ជិត​៦ម៉ឺន​ខ្នង​ក្នុង​ទីក្រុង​តូក្យូ​ និង​ខេត្ត​០៦ក្បែរ​គ្នា​ រង​ការ​ខូច​ខាត​ ខណៈ​ក្រុម​អ្នក​សង្គ្រោះ​បាន​ទៅ​ដល់…​

0
53

ក្រុមអ្នកជួយសង្រ្គោះច្រើនជាង ១១០,០០០នាក់ ក្នុងនោះរួមមានកងកម្លាំងស្វ័យការពារ​ ចំនួន ៣១,០០០នាក់ នៅព្រឹក​ ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៩​ បានចូលទៅដល់តំបន់ដែលប្រជាជនកំពុងជាប់គាំង នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីនោះហើយ​ ខណៈចំនួនអ្នកស្លាប់បានកើនដល់ ៣៥នាក់, ហើយ១១នាក់បាត់ខ្លួន និង ១៤៩នាក់​ រងរបួសដោយសារព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis)។​

បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩​ នេះ បានឱ្យដឹងថា​ Hagibis​ ជាព្យុះទីហ្វុងដ៏កំណាចបំផុតមួយ ដែលមិនធ្លាប់វាយប្រហារលើប្រទេសជប៉ុន ក្នុងរយៈពេលជាង ៦០ឆ្នាំមកនេះ ឥឡូវព្យុះនេះបានចាកចេញពីតំបន់ដីគោកកាលពីថ្ងៃអាទិត្យម្សិលមិញ​ ប៉ុន្តែវាបានបន្សល់ទុកនូវការខូចខាតយ៉ាងសម្បើមនៅក្នុងទីក្រុងតូក្យូ និងបណ្តាខេត្តក្បែរខាងចំនួន០៦។

គេបានធ្វើសេចក្ដីរាយការណ៍ថា​ ផ្ទះ ៥៧,៥០០ខ្នង នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ ខណៈមធ្យោបាយធ្វើដំណើរមួយចំនួន ចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ និងប្រជាជនរាប់ពាន់នាក់កំពុងស្នាក់នៅ ក្នុងជម្រកបណ្ដោះអាសន្ននៅឡើយ។ ព្យុះទីហ្វុង Hagibis គឺជាព្យុះកំណាចបំផុតមួយ ដែលបានបោកបក់មកលើភាគអាគ្នេយ៍ និងខាងកើតជប៉ុនកាលពីល្ងាចថ្ងៃសៅរ៍ ជាមួយល្បឿនខ្យល់ជាង ២២០គីឡូម៉ែត្រក្នុងមួយម៉ោង៕