ប៊េនី យុំាង មិនខ្លាចនឹងឱ្យមហាជនឃើញមុខមាត់នាងប្រែប្លែកខ្លាំងក្រោយវះកាត់ច្រមុះរួច

0
35

តារាសម្តែងស្រី និងជាថៅកែស្រីម្ចាស់ហាងផលិតផលថែរក្សាសម្រស់  បេនី យ៉ាំង បានបង្ហាញប្រាប់ឲ្យមហាជននៅក្នុងវីដេអូដោយបើកចំហរថា នាងបានទៅធ្វើច្រមុះសារជាថ្មីនៅឯប្រទេសកូរ៉េ ដោយគេតម្រូវឲ្យនាងមានការវះកាត់ និងពិនិត្យយ៉ាងដិតដល់ជាច្រើនដំណាក់កាល។ ក្រោយវះកាត់ខ្ទង់ច្រមុះថ្មីម្តងទៀតនេះ គេសង្កេតឃើញថាតារាស្រីរូបនេះ គឺពុំទាន់បានជាសះស្បើយនៅឡើយទេ ហើយកាន់តែប្រែប្លែកខុសពីមុនឆ្ងាយណាស់ ។

បើទោះបីជាសម្រស់ផ្ទៃមុខហាក់ខុសប្លែកខ្លាំងបើប្រៀបធៀបនឹងពីមុនក្តី បេនី យ៉ាំង ហាក់នៅតែជានារីរឹងមាំហ៊ាន Lives វីដេអូបង្ហាញមហាជនដោយគ្មានក្តីលាក់បាំង ឬខ្មាសបន្តិចនោះឡើយ។ យ៉ាងណា ក៏នាងនៅតែបន្តទៅមុខទៀត ហើយមានបណ្តាអ្នកគាំទ្រកញ្ញាជាច្រើននៅតែអាណិតស្រឡាញ់ និងលើកទឹកចិត្តឱ្យតារាស្រីរូបនេះផងដែរ។ តោះ ! ចូលស្តាប់កញ្ញា រៀបរាប់យ៉ាងដូចម្តេចខ្លះ ចំពោះមុខមាត់ដែលបានកែរួចថ្មីៗនេះ??

សូមទស្សនាវីដេអូខាងក្រោម៖

Posted by BenneYang on Thursday, October 10, 2019