មេដឹកនាំ​អាល់កៃដា​ឈ្មោះ​ ​Asim Umar​ ត្រូវ​បាន​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​សម្លាប់​​ក្នុង​ការប្រយុទ្ធ​គ្នា​មួយ…​ ​

0
57

មេដឹកនាំអាល់កៃដា ឈ្មោះ អាស៊ីម អ៊ូម៉ារ (Asim Umar) ដែលជាម្ចាស់សាខាប្រចាំតំបន់អាស៊ីខាងត្បូង ដោយផ្តោត​សំខាន់លើតំបន់ឧបទ្វីបឥណ្ឌា (ក្រុម AQIS) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤​ នោះ​ ត្រូវបានកងកម្លាំងចំរុះអាមេរិក-អាហ្វហ្គានីស្ថាន ផ្តាច់ជីវិតបាត់ទៅហើយ​ នៅភាគខាងត្បូងប្រទេស អាហ្វហ្គានីស្ថាន កាលពីចុងខែកញ្ញា​ ឆ្នាំ២០១៩​ កន្លងទៅនេះ។​

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩ ដោយស្រង់សម្តី​របស់មន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ ឱ្យដឹងថា​ មេដឹកនាំអាល់កៃដា​ អាស៊ីម អ៊ូម៉ារ​ ត្រូវបានកងកម្លាំងចំរុះដឹកនាំដោយអាមេរិក សម្លាប់នៅក្នុងប្រតិបត្តិការវាយសម្រុកមួយ នៅក្នុងស្រុកមូសាកាឡា (Musa Qala) នៃខេត្តហេលម៉ាន់ដ៍ (Helmand) របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩​,​ ការវាយប្រហារនោះ មានអ្នកស្លាប់ជាសមាជិករបស់ក្រុម AQIS ចំនួន ០៦នាក់ផ្សេងទៀត ដែលភាគច្រើនជាជនជាតិប៉ាគីស្ថាន៕​