នុះ​ អ្នក​ក្លាហាន​កម្រ​ម្នាក់​​ ប្ដឹង ​លោក​ ឈាង​ វុន​ តំណាង​រាស្ត្រ​ ​ចំនួន​៨បទ​ល្មើស​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា​​ កម្មករ​ធ្វើពុត​ឈឺ​កេង​យក​ថវិកា​រដ្ឋ​​

0
289

នេះចាត់ទុកថា ជាអ្នកក្លាហានកម្រមួយ​ ដែល​ លោក ហ៊ាង គឹមស្រឿន អ្នកវិភាគសង្គមមិនសូវល្បីឈ្មោះមួយរូប ហ៊ានតស៊ូផ្លូវច្បាប់​ ប្ដឹង លោក ឈាង វុន តំណាងរាស្ត្រដ៏មានអំណាចមួយរូប​ ដើម្បីទាមទារកិត្តិយស​ និងយុត្តិធម៌ជូនកម្មករ​ និងមន្ត្រីពេទ្យ ប.ស.ស​ ក៏ដូចជាយុត្តិធម៌សង្គមផងដែរ។​

ការប្ដឹងរបស់​ លោក ហ៊ាង គឹមស្រឿន​ ធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩​ ដោយលោកបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅលើ​ លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចូលទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន៨បទល្មើស ពាក់ព័ន្ធការចោទប្រកាន់ថា បងប្អូន កម្មករ កម្មការិនី ធ្វើពុតជាឈឺបណ្តាលឱ្យបាត់បង់ថវិការដ្ឋ ។

ក្នុងពាក្យបណ្តឹងនេះ លោក ហ៊ាង គឹមស្រឿន បានសំណូរពរចំនួន៣ចំណុច ៖

ទី១,សុំអោយលោក ឈាង វុន បង្ហាញឯកសារ គ្រប់ការចោទប្រកាន់មកលើបងប្អូន កម្មករ កម្មការិនី និង គ្រូពេទ្យ ដែលថាបានចេញវេជ្ជបញ្ជាក្រោមហេតុផល ថា ធ្វើពុតជាឈឺចំពោះមុខតុលាការ និង បង្ហាញជាសាធារណៈដល់មហាជន ។

ទី២,សុំអោយឈ្មោះ ឈាង វុន សុំទោសដល់បងប្អូន កម្មករ កម្មការិនី និង គ្រូពេទ្យជាសាធារណៈ ។

ទី៣,សុំអោយមានការចោទប្រកាន់ឈ្មោះ ឈាង វុន ទៅតាមនីតិវិធីច្បាប់ជាធរមាន ។

ពាក់ព័ន្ធនឹងពាក្យបណ្តឹងនេះ លោក ហ៊ាង គឹមស្រឿន ថ្លែងថា “គេរកមិនរក ក៏យើងទទួលបានផលពីអំណាចប្រមូលផ្តុំ និងបញ្ជាក់ពីតុលាការមិនឯករាជ្យ​ វាស្ថិតនៅលើអំណាចមនុស្សតែម្នាក់ និងសម្រាប់ជំរុញទឹកចិត្តឱ្យកូនខ្មែរយើងមានភាពក្លាហានធ្វើទៅលើមន្ត្រីដែលប្រើសិទ្ធិអំណាចមកលើរាស្ត្រទន់ខ្សោយ”។

ដោយឡែកសម្រាប់ លោក ឈាង វុន វិញ​ បានថ្លែងថា “ខ្ញុំមិនបានចោទប្រកាន់កម្មករ កម្មការិនីទាំងអស់ ឃុបឃិតកេងប្រវ័ញ្ចលុយរដ្ឋនោះទេ”។

លោក ឈាង វុន សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក ថា ខ្ញុំបានលើកក្នុងសន្និសីទសារព័ត៌មានអំពីការពិភាក្សាក្នុងគណ:កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដែលបានជជែកគ្នាយ៉ាងច្រើនក្នុងបញ្ហាសន្តិសុខសង្គម​ ដោយមានមតិលើកឡើងពីការបាត់បង់ថវិការដ្ឋ ប្រាក់របស់កម្មករ-​កម្មការិនី​ និងថៅកែ ដែលបានបង់ចូលក្នុងហិបបេឡាជាតិរបបសន្តិសុខសង្គម ព្រោះមានការស៊ុមគ្រលំគ្នា ពីមន្ត្រីពេទ្យ​ និងមន្ត្រីបេឡា រួមទាំងកម្មករ-​កម្មការិនីមួយចំនួនដែលធ្វើពុតជាឈឺ។

លោក ឈាង វុន បញ្ជាក់ថា​ “នេះគឺជាកិច្ចពិភាក្សានៅក្នុងគណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ហើយក៏មិនមែនជាមតិរបស់ខ្ញុំដែរ។តួនាទីអ្នកនាំពាក្យ គឺត្រូវផ្តល់ព័ត៌មានពិតនិងច្បាស់លាស់។ខ្ញុំធ្វើកិច្ចការខ្ញុំដែលរដ្ឋសភាបានចាត់តាំង”៕